កន្លែងកម្សាន្តមានក្យូសទទួលទានអាហារចំនួន៦ជាប់មាត់ទន្លេមេគង្គ។ រូបថត SMango House Resort
កណ្តាល : សម្រាប់ថ្ងៃសម្រាកចុងសប្ដាហ៍ដ៏ខ្លី អ្នកបម្រើការងារទាំងឡាយច្រើនតែជ្រើសរើសដំណើរកម្សាន្តទៅកាន់ទីកន្លែង ឬខេត្តដែលនៅជិតបង្កើយក្រុង។
ដោយគ្រាន់តែធ្វើដំណើរប្រមាណ១០នាទីលើចម្ងាយផ្លូវ ១ ៧០០ ម៉ែត្រពីខាងជើងវត្តស្វាយជ្រំ ចូលតាមផ្លូវមណ្ឌលសុខភាពព្រែកតាកូវ ស្ថិតនៅភូមិព្រែកតាកូវ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលយើងនឹងប្រទះឃើញកន្លែងកម្សាន្ត SMango House Resort ដែលជាប់ដងទន្លេមេគង្គតែម្ដង។
អ្នកដំណើរក៏អាចជ្រើសរើសមធ្យោបាយជិះទូកទេសចរណ៍លើផ្ទៃទឹកទន្លេមេគង្គឆ្ពោះទៅកាន់ទីនោះផងដែរ។
SMango House Resort អាចលម្ហែកាយទទួលទានអាហារក្រោមក្យូសប្រក់ស្បូវ និងមានអាងហែលទឹកប្រៃហែលលេងបើទោះបីស្ថិតនៅឯតំបន់ទឹកសាបក៏ដោយ។
No comments:
Post a Comment