អ៊ីតាលី៖ បន្ទាប់ពីតារាឆ្នើម Cristiano Ronaldo ផ្លាស់ទៅកាន់ក្រុម Juventus រួចមក ពេលនេះក៏មានដំណឹងលិចឮមកថា អតីតគ្រូបង្វឹករបស់ក្រុម Real Madrid លោក Zinedine Zidane ក៏អាចនឹងផ្លាស់មកកាន់ក្លិបយក្សរបស់អ៊ីតាលីនេះដែរ។

យោងតាមសារព័ត៌មានជាច្រើនបានចុះផ្សាយទាំងក្នុងប្រទេសអេស្ប៉ាញ និងអ៊ីតាលី បាននិយាយថា បុរសសញ្ជាតិបារាំងនេះ នឹងធើ្វការជាមួយលោក Fabio Paratici ដែលជាប្រធាននាយកដ្ឋានកីឡារបស់ Juventus នៅកីឡដ្ឋាន Allianz។

អតីតគ្រូបង្វឹកដែលជួយ Real លើកពាន Champions League ៣ឆ្នាំជាប់ៗគ្នានេះ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនក្នុងថៃ្ងដែល Ronaldo ប្រកាសពីការក្លាយជាកីឡាកររបស់ក្លិបយក្សអ៊ីតាលីជាផ្លូវការកាលពី២ថៃ្ងមុន ប៉ុន្ដែរូបលោកមិនបានមកទៅវិញ។
សូមបញ្ជាក់ថា Zidane បានចំណាយពេលចំនួន ៥រដូវកាលក្នុងនាមជាកីឡាកររបស់ Juventus មុនពេលដែលរូបលោកផ្លាស់ទៅលេងឲ្យ Real Madrid នៅឆ្នាំ២០០១៕

No comments:
Post a Comment